ចម្រៀងរបស់បង
- KIRI MOTION

- Jul 10
- 1 min read
១ – បងស្រែកច្រៀងផ្ដាំទៅកែវព្រលឹង សូមកុំខឹងបែកចិត្តចេញពីបង
ចម្រៀងអើយគឺជាសារឆ្លើយឆ្លង ពេលបងឃ្លាតឆ្ងាយពីស្រី ។
២ – ចម្រៀងបងច្រៀងអស់ពីដួងចិត្ត សូមវរមិត្រអូនកុំអាលយកប្ដី
បងឃ្លាតទៅវិញ្ញាណនៅថែស្រី អង្វរថ្លៃកុំបែកចិត្ត ។
បន្ទរ – បងវិលវិញទេ សូមមាសស្នេហ៍អាណិត បងច្រៀងដើម្បីលួងចិត្ត
ស្រស់វរមិត្រកុំភ្លេចបង ។
៣ – បងព្រួយណាស់ខ្លាចតែអូនមានថ្មី ស្ដាយរូបស្រីធ្លាប់ថ្នមបីត្រកង
សូមនឹកមើលគ្រាកម្សត់នោះផង ចំណែកបងនឹកតែអូន ។
(ភ្លេង)
ច្រៀងសាឡេីងវិញ ១ ២ បន្ទរ និង ៣
ច្រៀងដោយ សុីន សុីសាមុត
កំណត់ចំណាំ៖ លោកអ្នកអាចជាវ Midi File យកទៅប្រើប្រាស់បានក្នុងតម្លៃសមរម្យ

Comments