មេឃនិងដី
- KIRI MOTION

- Jul 10
- 1 min read
១ – មេឃសែនខ្ពស់ឆ្ងាយ ឆ្ងាយពីពសុធា ដូចទន្សាយនិងព្រះចន្ទ្រា ដូចពុំងាហើយនិងរូបបង។
២ – ខ្ពស់ហួសនិស្ស័យ ហួសថ្នមបីនួនល្អង ហួសក្ដីប្រាថ្នាដែលរៀមផ្សង ហួសបំណងប៉ងមកជាគូ។
បន្ទរ – អស់ក្ដីសង្ឃឹម អស់ក្ដីសង្ឃឹម ដូចមេឃស្រទំ ដូចមេឃស្រទំ ឱ្យខ្ញុំក្រៀមក្រំ ក្រៀមក្រំឱរា។
៣ – ឱ!មេឃនិងដី ម្ចាស់ថ្លើមថ្លៃស្នេហា សូមអាណិតភ័ព្វព្រេងវាសនា ដែលប្រាថ្នាទាំងអស់សង្ឃឹម។
(ភ្លេង)
(ច្រៀងសារឡើងវិញត្រឹមបន្ទរ-៣) + ដែលប្រាថ្នាទាំងអស់សង្ឃឹម (២ដង)
ច្រៀងដោយ សុីន សុីសាមុត
ចង្វាក់ Slow Rock


Comments