ក្រោមសម្លេងទឹកភ្លៀង
- KIRI MOTION

- Jul 10
- 1 min read
១) - មាសស្នេហ៍ បែរភក្ដ្រមករកបង ស្ដាប់សូរផ្គរឆ្លង ឆ្លើយនឹងទឹកភ្លៀង
គគ្រឹក គគ្រឹម គ្រហឹមច្រៀង រៀបរៀងជារឿង មួយសែនស្រណោះ
២) - តក់ តក់ បន្ត កជាសូរ ថ្ងួចថ្ងរសូរសៀង គួរឱ្យអាឡោះ
ទឹកភ្លៀងច្រៀងថ្នម លោមភក្ដ្រស្រស់ ស្រណោះស្រណោក បោកលើធរណី
R) - ភ្លៀងជោកជាំដី ណាស្រីនួនល្អង រៀមបីត្រកង ឆោមកែវឆវី
ក្រសោបក្រសាល គ្រប់នាទី ពុំឱ្យរ័ត្នមណី អាក់ចិន្ដា
៣) - សំឡេងទឹកភ្លៀង ច្រៀងសណ្ដំ បំពេអារម្មណ៍ គូទាំងទ្វេហា
ខ្សឹបខ្សៀវ រញីវផ្ដែផ្ដាំថា នេះហើយវាសនា ស្នេហ៍អនាគត
🎻🎻… ភ្លេង … 🎻🎻
៣) - សំឡេងទឹកភ្លៀង ច្រៀងសណ្ដំ បំពេអារម្មណ៍ គូទាំងទ្វេហា
ខ្សឹបខ្សៀវ រញីវផ្ដែផ្ដាំថា នេះហើយវាសនា ស្នេហ៍អនាគត


Comments