ស្ពានអូរតាគី
- KIRI MOTION

- Jul 10
- 1 min read
(១) ឱ!ស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំ សូមជួយលាក់ផង កុំប្រាប់អ្នកណាឲ្យសោះ
-
សម្រក់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាស់ស្ពានអូរតាគី
កាលបងនិងអូនសាងក្បូនជីវី កាលបងនិងអូនសាងក្បូនជីវី
ក្រោមគគីរក្នុងខ្ទមទុរគត៌
(២) អូនតាមម្ដាយទៅមង្គលបុរី គ្មានផ្ញើសម្ដីឲ្យបងមួយម៉ាត់
បងជាកម្មកររថភ្លើងកម្សត់ បងជាកម្មកររថភ្លើងកម្សត់
លួចផ្ញើសំបុត្រតាមអ្នករត់ពន្ធ
(១) ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្ចាស់អូនជេរផ្ញើតាមអ្នករត់ពន្ធ
មើលងាយរិះគន់ថាបងក្រខ្លាំង
(២) ស្ពានអូរតាគីស្ពានអូរតាកែ ឱ!ពពាលខែនិងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង
ធ្វើជារនាំងបាំងស្នេហ៍នេះផង
♪ ♫.....ភ្លេង.....♫ ♪
(២) ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ
មើលងាយរិះគន់ថាបងក្រខ្លាំង
(១) ស្ពានអូរតាគីស្ពានអូរតាកែ ឱ!ពពាលខែនិងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង
ធ្វើជារនាំងបាំងស្នេហ៍នេះផង
(២) ធ្វើជារនាំងបាំងស្នេហ៍នេះផង
ធ្វើជារនាំងបាំងស្នេហ៍នេះផង


Comments