
គីរី ម៉ូសិន
សហគមន៍សិល្បៈរបស់អ្នក!
គីរី ម៉ូសិន គឺជាសហគមន៍សិល្បៈ ដែលមានគោលដៅផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតឱកាសសហការសម្រាប់សិល្បករទូទៅ។ យើងខ្ញុំយល់ឃើញថាលិល្បៈខ្មែរ មានច្រើនបែបច្រើនទម្រង់ អស្ចារ្យក្រៃលែង ហើយក៏មានអ្នកចេះដឹងជ្រៅជ្រះមិនតិចទេ ប៉ុន្តែពួកគាត់ ខ្វះនូវលទ្ធភាពក្នុងការបង្ហាញទេពកោសល្យទាំងអស់នោះ។ ដើម្បីជាការឆ្លើយតបនូវកង្វះខាតទាំងអស់នេះ យើងខ្ញុំសូមសម្តែងនូវការអំពាវនាវ ឲ្យមានការចូលរួម ពីសំណាក់មហាជនទូរទៅដែលស្រឡាញ់សិល្បៈវប្បធម៌ ជួយគាំទ្រនិងជ្រោមជ្រែង នូវសកម្មភាពអភិរក្សមរតកវប្បធម៌ និងអភិវឌ្ឍន៌បន្តរ ដើម្បីកិត្យានុភាពជាតិ ក៏ដូចជាមោទនៈភាពជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
សេចក្តីដូចបានជម្រាបខាងលើ យើងខ្ញុំមានសង្ឃឹមយ៉ាងមុតមាំលើសាមគ្គីភាពនៃយើងទាំងអស់គ្នា ក្នុងគោលដៅរួមតែមួយដើម្បីលើកស្ទួយសិល្បៈវប្បធម៌ របស់យើងអោយរីកដុះដាលទៅមុខជានិរន្ត៌ ព្រោះសិល្បៈវប្បធម៌គឺជាចលករដ៏សំខាន់ក្នុងការបន្តរវឌ្ឍនភាពជាតិ អោយសមជាអរិយ្យប្រទេស ដែលដូនតាយើង បាកកសាងទុកមក។

ប្រវត្តិ
សហគមន៍សិល្បះ គីរី បានបង្កើតឡើងនៅឆ្នាំ ២០១៦ ក្នុងគោលដៅប្រមូលផ្តំសិល្បះករ សិល្បះការនី តន្រ្តីករ កវីនិពន្ធ ដែលមានគោលបំណងចង់បង្កើតស្នាដៃច្នៃប្រឌិតថ្មីៗ ឲ្យជួបជុំសហការគ្នាផលិតចេញស្នាដៃក្នុងក្តីស្រមៃរបស់ខ្លួន។