ក្រុមតន្រ្តីដ្រាកា
ដ្រាកា ជាឈ្មោះនៃវង់តន្រ្តីបែប Rock ដែលមានអាយុកាលជិត៦០ឆ្នាំព្រមទាំងមានសមាជិកចំនួន៤រូប ក្នុងនោះរួមមានលោក ទូច ឆត្ថា លោក ទូច សៀងតាណា លោក អ៊ុក សំអាត ហៅថុល និងលោក ម៉ៅ សារ៉េត ដែលលោកបានទទួលមរណភាពទៅហើយ។ ឈ្មោះដ្រាកាគឺកើតចេញពីការតាមដាននូវខ្សែភាពយន្តបារាំងមួយក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ស្តីពីក្រុមចោរសមុទ្រ នេះបើតាមប្រសាសន៍នៃស្ថាបនិកវង់តន្រ្តីមួយនេះគឺលោក ទូច ឆត្ថា។ ក្រុមតន្ត្រី ដ្រាកា បង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៧ ចំពេលឆាកតន្ត្រីនៅទីក្រុងភ្នំពេញរីកចម្រើនខ្លាំង ដើម្បីសម្តែងតន្ត្រីរ៉ុកដែលបំផុសគំនិតដោយ The...