កំពតកំពូលចិត្ត
- KIRI MOTION
- Jul 10
- 1 min read
១ – ឱ! ខេត្តកំពត កំពូលដួងចិត្តខ្ញុំសែនអាណិត ហើយពិតជាស្ម័គ្រ
សុភាពកំពត ស្លូតបូតរាក់ទាក់ជំពាក់ចិត្តចងប៉ងស្ម័គ្រគ្មានល្ហែ។
២ – អាកាសត្រជាក់ ប្រៀបបានសម្តី អង្អែលហឫទ័យ ឱ្យកើតក្ដីស្នេហ៍
សម្ផស្សកំពត នៅឥតកែប្រែគន់យូររឹតតែ ឱ្យស្នេហ៍ជាប់ចិត្ត។
បន្ទរ – បើឃ្លាត ឃ្លាតទាំង ស្រមៃនាំក្ដីអាល័យ ទុក្ខភ័យផ្ដេកផ្ដិត
ព្រោះជារឿងកម្ម ប្រចាំជីវិតកំពតដួងចិត្ត អាណិតខ្ញុំផង។
៣ – កំពតពោរពេញ លលេញឡើងថ្មី កេសរល្អខ្ចី គាប់ចិន្ដាបង
ថ្ងៃណានឹងបាន ប្រាណបីត្រកង កំពតរៀមផ្សង ប៉ងជានិរន្តន៍។
ច្រៀងសាឡើងវិញ ៣ បញ្ចប់ ហ៊ូ! …ហ៊ូ…ហ៊ូ…
ច្រៀងដោយ៖ ស៊ីន ស៊ីសាមុត
និពន្ធដោយ៖ ស៊ីន ស៊ីសាមុត
ប្រគំជាចង្វាក់ Slow Rock



Comments