ទំនួញហ្គីតាមាស
- KIRI MOTION

- Jul 10
- 1 min read
១ – ឃើញស្រមោលម្លប់ពោធិ៍ត្រជាក់អស្ចារ្យ ដូចរូបជីវាដែលធ្លាប់មេត្តាប្រណី
ថ្នមច្របាច់គក់ក្និកក្នក់ប្រឡែងនឹងប្ដី ឱ!គន្ធាផ្កាព្រៃតើថ្លៃបាត់ទៅទីណា?
២ – ត្បូងពេជ្រនិលមាសប្រាក់រាប់រយម៉ឺនលាន សូមប្ដូរជាទានក៏ប្រៀបពុំបានហត្ថា
អង្រឹងធ្លាប់ដេកអម្រែកធ្លាប់ដាក់ផល្លា ចានឆ្នាំងខ្សឹបសួរថាតើស្រស់ជីវាបាត់ទៅណាហើយ
បន្ទរ – ឥឡូវហ្គីតាវាចាសួរបង សួររកនួនល្អងម្ចាស់កន្ទេលខ្នើយ
ខ្ទមកែវខ្ទមមាសម្ចាស់អើយទៅណាហើយ ព្រលឹងបងអើយបងសែនរងា
៣ – ទំនួញហ្គីតាចរចាប្រាប់ស្រុកប៉ៃលិន ស្នេហ៍ដូចសុបិនមាសឆ្អិនគ្មានក្ដីមេត្តា
បងយំរាប់ព្រៃស្រីសើចជាមួយសង្សារ ដៃបងឱបងហ្គីតាជីវាឱបប្រុសគូស្នេហ៍ថ្មី ៕
ច្រៀងសាឡើងវិញ (១ ២ បន្ទរ ៣ )
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
និពន្ធបទភ្លេង និងទំនុកច្រៀង៖ លោក គង្គ ប៊ុនឈឿន
ប្រគំជាចង្វាក់៖ Bolero Begun
Tempo: 82BPM | តុង៖ C Major


Comments