top of page
Search

ការទទួលខុសត្រូវរវាងឪពុក និងកូន

Updated: Oct 16, 2024

 


   កូនដែលកើតមកក្នុងគ្រួសាររបស់យើងមិនមែនពួកគាត់សុំប្តីប្រពន្ឋយើងមកនៅជាមួយទេ តែយើងជាប្តីប្រពន្ឋទេដែលបង្កើត ពួកគាត់ដោយការសប្បាយជាមួយគ្នានោះ។ ដូច្នេះបើបានជាបង្កើតពួកគាត់មកហើយនាះ យើងជាឪពុកម្តាយគួរណាស់តែមាន ការទទួលខុសត្រូវក្នុងការចិញ្ចឹមថែទាំ៖


១. ចិញ្ចឹមដោយក្តីស្រលាញ់

២. ចិញ្ចឹមដោយមានការទទួលខុសត្រូវខ្ពស់ (ត្រូវមានសមត្ថភាពអោយកូនបានរៀនសូត្តខ្ពង់ខ្ពស់)

៣. ហើយក្នុងនាមជាឪពុកម្តាយត្រូវមានព្រហ្មវិហារធម៌បួនយ៉ាងចំពោះកូន៖ 

  • មេត្តា=  សេចក្តីរាប់អាន សេចក្តីប្រាថ្នា

  • ករុណា= សេចក្តីអាណិត ការជួយអោយផុតទុក្ខ

  • មុទិតា= សេចក្តីត្រេកអរ (មានចិត្តសប្បាយរីករាយពេលឃើញអ្នកផងមានសេចក្តីសុខ)

  • ឧបេក្ខា=មានចិត្តជាកណ្តាល(មិនមានចិត្តលំអៀងរកម្ខាងៗ)


តើកូនត្រូវមានការទទួលខុសត្រូវអ្វីខ្លះក្នុងខៈណៈដែលខ្លួនស្ថិតនៅក្រោមគ្រប់គ្រងរបស់ឪពុកម្តាយ?

  • បំពេញតួនាទីជាកូនល្អ ជាសិស្សល្អ

  • ត្រូវខំរៀនសូត្រ ក្នុងខៈណៈដែលឪពុកម្តាយមានលទ្ឋភាពអោយរៀន

  •  ត្រូវកសាងគុណភាពជីវិតដើម្បីក្លាយជាយុវជនគំរូ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ

           

 



សរុបសេចក្តីមក

 ក្នុងខៈណៈដែលកូនស្ថិតក្នុងវ័យសិសក្សាហើយឪពុកមិនមានលទ្ឋភាព(លុយកាក់)គ្រប់គ្រាន់អោយកូនរៀនសូត្រ នេះជាកំហុសធំធេងណាស់របស់ឪពុកម្តាយ ក៏ប៉ុន្តែបើឪពុកម្តាយមានលុយកាក់គ្រប់គ្រាន់ហើយ បែរជាកូនមិនប្រឹងប្រែងរៀន វាជាកំហុសធំបំផុតដែលមិនអាចគណនាបានរបស់កូន។


ក្នុងនាមជាឪពុកម្តាយ មិនបោះបង់កូនចោលបានទេ គឺត្រូវស្វែងរកជំនាញច្បាស់លាស់ណាមួយ ដើម្បីចិញ្ចឹមខ្លួនទៅថ្ងៃមុខ៕


១៨ សីហា ២០២៤

ដោយ តឹក ទិត

 
 
 

Comments


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page