ជីវប្រវត្តិ លោក សក្គិ ស៊ីថន
- KIRI MOTION

- 1 day ago
- 1 min read
មានវ័យ ៧២ឆ្នាំ ផលិតករភាពយន្តជើងចាស់ សក្គិ ស៊ីថន មានដើមកំណើតមកពីភូមិព្រៃឈើទាលឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់។
លោកចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈល្ខោននិយាយជាលើកដំបូងនៃដើមសម័យសាធារណរដ្ឋខ្មែរ ១៩៧០ ក្នុងនាមជាតួឯកសម្តែងនិងបញ្ចូលសំឡេង។

ចំពោះវិស័យភាពយន្ត លោក សគ្គិ ស៊ីថន បានចាប់ផ្តើមអាជីពរបស់ខ្លួននៅដើមឆ្នាំ១៩៨០ រហូតមកដល់សព្វថ្ងៃ ក្នុងដំណើរជីវិតរបស់លោកក្នុងនាមជាផលិតករនិងដឹកនាំរឿង មានសមិទ្ធផលភាពយន្តសំខាន់ៗមិនតិចដែលល៩កសម្រេចបាន។ តួយ៉ាងដូចជារឿង តេជោដំឌិន ទំនួញនាងបដាចារ ផ្កាស្រពោន ភូមិតិរច្ឆាន ជ្រោះស្នេហ៍ពេជ្រនិលជាដើម ទាំងនេះសុទ្ធសឹងជាស្នាដៃដែលមានការគាំទ្រ ព្រមទាំងទទួលស្គាល់យ៉ាងពេញទំហឹងពីមហាជន។
ជាគោលបំណង ផលិតករ សគ្គិ ស៊ីថន បានកំណត់គោលដៅក្នុងការផលិតភាពយន្តខ្នាតធំជាបន្តទៀតដើម្បីធ្វើការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។






Comments