ត្រពាំងសាបកុលាបរោយ
- KIRI MOTION

- Jul 11
- 1 min read
១ – បាទីខ្នារទស្ស ខ្ញុំមិនចង់ជួប ខ្នារត្រពាំងសាបកុលាបរោយរុះ
មេឃមីរស្រទំរៃយំស្រណោះ ស្តាយកេរ្តិ៍ស្តាយឈ្មោះ បើសិននៅរស់ រស់ឥតខ្លឹមសារ
២ – វត្តគ្រាំគថ្មី ស្រីនៅចងចាំ កាលបុណ្យចូលឆ្នាំនាំគ្នាសច្ចា
បងថាស្ម័គ្រស្មោះលុះអស់សង្ខារ រួមរស់ស្នេហា អូនលង់ចិន្តាជឿពាក្យបងពិត
បន្ទរ – ភូមិរ៉ាហើរទំ ក្រេបលម្អងផ្កា ក្រេបឆ្អែតកាលណា លែងនឹកអាណិត
ភូមិត្រពាំងសាប កុលាបរោយស្វិត ឱ!ព្រហ្មលិខិត ប្រហារខ្ញុំទៅ
៣ – ធរណីគម្រក់ ឆក់ស្រូបខ្ញុំចុះ មិនចង់នៅរស់ជួបប្រុសចិត្តខ្មៅ
រៃអើយកុំយំឱ្យខ្ញុំសោកសៅ រស់បាត់ប្រុសពៅ សុរិយាលិចទៅ ខ្ញុំខ្មាសអ្នកណាស់
(ភ្លេង)
ច្រៀងសាឡើងវិញ បន្ទរ និង ៣
ច្រៀងដោយ រស់ សេរីសុទ្ធា
ប្រគំជាចង្វាក់ Bolero
កំណត់ចំណាំ៖ លោកអ្នកអាចជាវ Midi File យកទៅប្រើប្រាស់បានក្នុងតម្លៃសមរម្

Comments