top of page
Search

កាណី ឬកាណឺ

កាណីជាទ្រខ្សែមួយរបស់ជនជាតិទំពួន ឯជនជាតិគ្រឹងហៅថា កាណឺ។ គេកួតនឹងឆាកធ្វើពីឫស្សីដូចមិមដែរ ហើយមានចងសំបកផ្លែឃ្លោកទុំនៅចំកណ្តាលតួធ្វើជាប្រអប់សូរ។ ដង ធ្វើពីឈើ នៅខាងលើដង នោះ គចិតឱ្យចេញជារាងរៅ ព្រមទាំងចិតឲ្យមានខ្ទង់សម្រាប់ចុច ចំណែកឯព្រលួតវិញ ធ្វើពីឈើដែលគេចងខ្សែចុះមកផ្នែកខាងក្រាម ត្រង់ចំណុចមូលអ៊ែន។


គេអាចតុបតែងលម្អ ដោយធ្លាក់ជារូបសត្វហើរនៅពីលើដង ហើយអាចគូរក្បាច់តាមចរិតរបស់គេ។ កាណីមានសូរស្អកស្អាប្រហែលទៅទ្រខ្សែបីដែរ សម្រាប់បងប្អូនទំពួនលេងក្នុងពិធីបញ្ជាន់អារក្ស ជាមួយនឹងប៊្រក។







 
 
 

Comments


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page