top of page
Search

ពិណខ្មែរ

ពិណខ្មែរ ជាឧបករណ៍ភ្លេងដែលអាយុកាលចាស់ជាងគេ បើតាមអ្នកជំនាញនិងអ្នកស្រាវជ្រាវផ្នែកតូរ្យតន្ត្រីខ្មែរ និងឧបករណ៍ភ្លេងខ្មែរ។ គេជឿជាក់ថា ឧបករណ៍ភ្លេងដ៏ចំណាស់បិះតែនឹងអវត្តមានក្នុងសង្គមខ្មែរប្រមាណជាង ១ពាន់ឆ្នាំកន្លងមកនេះ។


តែយ៉ាងណាក្តី ពិណខ្មែរ បានរស់ឡើងវិញនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយការអភិរក្ស និងស្រាវជ្រាវពីអ្នកជំនាញ ជាពិសេសការខិតខំពីអ្នកជំនាញរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសមាគមន៍សិល្បៈខ្មែរអមតៈ។



បទ:​សន្ធឹក​ផ្គរគ្រាំ ប្រគំ​ដោយ​ ឧបករណ៍​[ពិណខ្មែរ]


បើនិយាយអំពីកម្មសំឡេងនៃឧបករណ៍ពិណខ្មែរនេះវិញ គេមិនទាន់មានភាពប្រាកដប្រជាពីកម្មសំឡេងឡើយ ដែលពិណខ្មែរដែលប្រគុំនៅពេលបច្ចុប្បន្ន គឺគេយកទ្រង់ទ្រាយសំឡេងតាមប្រទេសភូមា ឬមីយ៉ាន់ម៉ា នេះបើតាមការគូសបញ្ជាក់ពីលោកសាស្ត្រាចារ្យ កែវ សុនន្ទកវី និង លោកសាស្ត្រាចារ្យ កែវ ដូរីវណ្ណ ដោយសារគេមិនទាន់អាចកំណត់បានពីតម្រុយ ឬឯកសារគូសបញ្ជាក់អំពីកម្មសំឡេងនៃពិណខ្មែរបានច្បាស់លាស់។


បើតាមសាស្ត្រាចារ្យទាំង២ រូប វត្តមាននៃ ពិណខ្មែរ ទំនងជាលេចរូបរាងឡើងជាយូរលង់មកហើយ ប្រហែលអាចមុនសតវត្សទី៩ ទៅទៀត ហើយដែលគេឃើញរូបរាងពិណខ្មែរ តាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទ តួយ៉ាង ប្រាសាទអង្គវវត្ត និងប្រាសាទបាយ័ន ជាដើម។


ភស្តុតាងចម្លាំងលើជញ្ជាំងប្រាសាទបាយ័ន គេអាចសន្និដ្ឋានបានថា ពិណខ្មែរ គេច្រើនពេញនិយមលេងវាដើម្បីកំដរអប្សរា និងនៅក្នុងវង់ភ្លេងពិណពាទ ដែលក្រោយៗមកទៀត វត្តមាន ពិណខ្មែរ បានបាត់បង់នៅក្នុងវង់ភ្លេងពិណពាទ។


យ៉ាងណាក្តី គេមិនទាន់រកឃើញភស្តុតាង ឬតឹកតាងនៅតាមប្រាសាទឯទៀត ឬភស្តុតាងសិលាចារឹក បន្ថែមទៀត ដែលលើកឡើងពីឧបករណ៍ពិណពាទនេះឡើយ។


 
 
 

Comments


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page