top of page
Search

ឧបករណ៍ភ្លេងខ្មែរហៅថា ក្រពើ ឬតាខេ

ឧបករណ៍ភ្លេងខ្មែរហៅថា ក្រពើ ឬតាខេ ជាឧបករណ៏ភ្លេងខ្មែរ(ឧបករណ៍កេះខ្សែ) មានខ្សែបី ហើយមានសណ្ឋានខ្ទង់ដូចខ្នងក្រពើ។ ឧបករណ៍នេះមានរាងប្រហាក់ប្រហែលឧបរណ៍បរទេសដែលមានឈ្មោះថា ច្រើនឃើញមានប្រើនៅក្នុងវប្បធម៌នៃប្រទេសមួយចំនួនដូចជា ស្លូវើនៀ អូទ្រីស ហុងគ្រី ក្រូអាត(ភាគពាយព្យ) អាលឺម៉ង់(ខាងត្បូង) អឺរ៉ុប(តំបន់ភ្នំ) និងអាស៊ីខាងកើតរាប់បញ្ជូលទាំងប្រទេសចិនផងដែរ។ នៅប្រទេសជិតខាងយើងក៍មានឧបករណ៍នេះដែរ ដូចជាប្រទេសថៃ គេហៅថា «ចរខេ៍» ឬ «តៈខេរ៍» ដែលមានន័យថា «ក្រពើ» រីឯនៅប្រទេសភូមាវិញគេហៅថា mi gyaung ។ ចំពោះជនជាតិមន ដែលរស់នៅប្រទេសភូមាវិញ ក៍ឃើញមានប្រើឧបករណ៍នេះដែរ ដោយរចនាជារូបក្រពើតែម្ដង។ ជនជាតិមនហៅឧបករណ៍នោះថា «ក្យាម» (Kyam)។




 
 
 

Commenti


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page