top of page
Search

កុំស្អប់គ្រូបង្រៀន!

បើនិយាយអំពីគ្រូបង្រៀន គ្រូបង្រៀនមានគុណសម្បត្តិធំធេងណាស់  ក៏ប៉ុន្តែកូនសិស្សមួយចំនួនពេលបានបន្តរៀនសូត្រខ្ពស់ជាងគ្រូបន្តិចបន្តួច  ចាប់ផ្តើមមានអំនួតមើលស្រាលចំនេះដឹងគ្រូដែលធ្លាប់បង្រៀនខ្លួនកាលពីនៅថ្នាក់ក្រោម   មិនតែប៉ុណ្ណោះបើមានទួនាទីកាន់តែខ្ពង់ខ្ពស់ រឹតតែមើលស្រាលគ្រូថែមទៀត។

ពួកគាត់ភ្លេចថាគ្រូថ្នាក់ក្រោមហ្នឹងហើយដែលជាអ្នកកាន់ដៃគាត់អោយរៀនសរសេរតួអក្សរដំបូគេបង្អស់ហើយជាអ្នកទប់ជណ្តើរអោយពួកគាត់ឡើងមកដល់ទីខ្ពស់បាននាពេលនេះ។ យើងត្រូវដឹងថា គ្រូបង្រៀនគឺជាឪពុកម្តាយទីពីរបន្ទាប់ពីឪពុកម្តាយបង្កើតរបស់យើង។ ក្នុងនាមជាគ្រូបង្រៀន យើងហ៊ានទទួលស្គាល់ថា ពាក្យស្តីប្រដៅខ្លះ វាមិនមានភាពផ្អែមល្ហែមពីរោះស្តាប់ប៉ុន្មានទេ តែវាជាប្រទីបបំភ្លឺផ្លូវអោយយើងជៀសផុតពីសេចក្តីទុក្ខ ជៀសផុតពីអំពើអប្បាយមុខ ជាពិសេសជៀសផុតភាពអវិជ្ជា។ ការប្រៀនប្រដៅរបស់គ្រូបង្រៀនមិនខុសពីឪពុកម្តាយបង្កើតទេ គឺគាត់ចង់អោយយើងក្លាយជាកូនល្អ សិស្សល្អ ជាយុវជនល្អ ជាពលពលរដ្ឋល្អសម្រាប់សង្គមជាតិ។




            ដូច្នេះមុននឹងខឹងគ្រូបង្រៀន ស្អប់គ្រូបង្រៀន ចូរគិតដល់អ្នកណាម្នាក់ដែលលួងយើង ផ្តល់ភាពកក់ក្តៅអោយយើង កាលដែលយើងចូលរៀនថ្ងៃដំបូង?

 
 
 

Comments


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page