top of page
Search

តម្លៃរបស់យើង យើងជាអ្នកកំណត់

នៅក្នុងលោកនេះមនុស្សភាគច្រើនអោយតម្លៃអ្នកដទៃជាជាងអោយតម្លៃខ្លួនឯង។យើងគ្រប់រូបគួរដឹងពីគុណតម្លៃនៃជីវិតរបស់យើង ហើយត្រូវមានមោទនភាព និងសប្បាយចិត្តចំពោះអ្វីដែលយើងមាន។ យើងមិនត្រូវយកដំណើរជីវិតរបស់យើងទៅប្រៀបធៀបជាមួយជីវិតក្រុមអភិជនឡើយ។   គេរស់នៅបែបផែនគេ ឯយើងរស់នៅតាមរបៀបយើង ទើបមិនធ្វើអោយយើងឈឺចាប់។ នៅកន្លែងណា នៅជាមួយនរណាដែលមិនអោយតម្លៃយើង យើងមិនគួរទ្រាំនៅតទៅទៀតទេ បើទោះបីជាយើងបន្តនៅទីនោះ១០០ឆ្នាំទៀតទៅមុខទៀតក៏គេមើលមិនឃើញអំពីគុណតម្លៃរបស់យើងដែរ។




            ហេតុដូច្នេះ យើងត្រូវរកន្លែងណា រកអ្នកណាដែលអោយតម្លៃយើងជាយើង មិនលើសពី

តម្លៃយើង ឬមិនក្រោមតម្លៃយើង។ មិនខុសពីយើងយករបស់របរទៅលក់ខុសកន្លែងទេ។ ឧទាហរណ៍ បើយើងយកកុំព្យូទ័រទៅលក់អោយអ្នកនេសាទ     សួរថាតើគាត់អោយតម្លៃស្មើនិងនៅកន្លែងលក់ឬជួស

ជុលកុំព្យូទ័រដែរទេ? សរុបសេចក្តីទៅតម្លៃរបស់យើង មានតែយើងទេដែលជាអ្នកកំណត់៕

 

២៤ សីហា ២០២៤

ដោយលោកតឹក ទិត

 
 
 

Comments


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page